ជ័យលាភី៥រូប​ ទទួលបានពានរង្វាន់សហគ្រិនវ័យក្មេង​កម្ពុជា​ ប្រចាំឆ្នាំ​ ២០១៨

714
97

ភ្នំពេញ៖ សហគ្រិនវ័យក្មេងឆ្នើម ចំនួន៥រូប កាលពីរាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា ដោយមានការចូលរួមពី សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការរៀបចំ «ពិធីប្រកាសសហគ្រិនវ័យក្មេងឆ្នើមទាំង៥រូប» នៃពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨ (Cambodian Young Entrepreneur Awards 2018)។

សហគ្រិនវ័យក្មេងកម្ពុជា ទាំង៥នាក់ មាន ទី១ ឈ្មោះ គៀត អភិវឌ្ឍន៍ ទទួលបានពានឆ្នើម ទី២ ឈ្មោះ ផាវ ដារ័ត្ន ពានរង្វាន់សង្គម ទី៣ ខេង វ៉ានថា ពានរង្វាន់ បច្ចេកវិទ្យា ទី៤ ឈ្មោះ ថូង ធីតា ពានរង្វាន់ សហគ្រិនឆ្នើមស្រ្តី ទី៥ ឈ្មោះ រី ថានី ពានរង្វាន់ អាជីវកម្មទើបបង្កើតថ្មី។

ម្ចាស់ពានរង្វាន់ទាំង៥​ ក្រោយពីទទួលបានពានរង្វាន់​ អ្នកទាំង៥នឹងបន្តយកបទពិសោធន៍​ ដែលខ្លួនមានទៅអភិវឌ្ឍន៍​ ខ្លួន​ ក្រុមហ៊ុន​ និងបន្តចែករំលែកបទពិសោធន៍​ ហើយមិនតែប៉ុណ្ណោះ​ នឹងបោះជំហ៊ានទៅកាន់​ ឆាកអន្តរជាតិផងដែរ។

សូមជម្រាបថា​ បេក្ខជនសហគ្រិនដែលបានចូលរួម ក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៨ សហគ្រិននឹងត្រូវជួបជាមួយនឹងគណៈកម្មាការ នៅក្នុងបន្ទប់នីមួយៗទៅតាមមុខជំនាញ និងផ្នែកផ្សេងៗដែលក្រុមការងារ បានរៀបចំ ដើម្បីធ្វើការវាយតម្លៃស៊ីជម្រៅ និងដាក់ពិន្ទុរទៅលើអាជីវកម្មរបស់បេក្ខជន ដែលជាសហគ្រិនទាំងអស់ៗអោយកាន់តែមានភាពត្រឹមត្រូវ សុក្រឹត្យនិង យុត្តិធម៌៕

បញ្ចេញយោបល់លើអត្ថបទនេះ
SHARE